.jpg)
ឪពុករបស់នាងឈ្មោះ ឱក បូនី ជាតន្ត្រីករ និងម្ដាយឈ្មោះ អ៊ីន សុគន្ធ ជាគ្រូបង្រៀន និងអ្នកបង្ហាត់រាំ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឱក សុគន្ធកញ្ញា មាននិស្ស័យខាងសិល្បៈ តាំងពីអាយុ១០ឆ្នាំ។
តារាចម្រៀងមុខប្រជាប្រិយរូបនេះ បានចាកចេញពីផលិតកម្ម U2 ទៅច្រៀងឲ្យផលិតកម្មសាន់ដេ ក្នុងអំឡុងឆ្នាំ២០០៧ ដោយសារតែផលិតកម្ម U2 ជួបនូវវិបត្តិក្ស័យធន។ បន្ទាប់មកក៏បានចូលទៅជ្រកក្រោមដំបូលរបស់ផលិតកម្ម រ៉ក់ វិញ ហើយបានធ្វើឲ្យមានភាពល្បីឈ្មោះម្ដងទៀត ជាមួយនឹងបទចម្រៀងដែលមានចំនងជើងថា “មោទនភាពជាតិខ្មែរ” និង “បេះដូងរងគ្រោះ” ។
នៅចុងឆ្នាំ២០០៧ ឱក សុគន្ធកញ្ញា ក៏បានសម្រេចចិត្តចុះកុងត្រា ជាមួយផលិតកម្មរស្មីហង្សមាសរយៈពេល៥ឆ្នាំ ដើម្បីក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មនេះ។ ស្ថិតក្រោមទ្រនំថ្មីដែលមានគ្រឹះរឹងមាំ នាងបានច្រៀងនូវបទចំរៀងជាច្រើនបទ ហើយបានអភិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងនាំ មុខគេមួយដួង។ នៅខែ កក្កដា ឆ្នាំ ២០១០ នាងបានមានឱកាសចេញទៅសំដែងក្រៅប្រទេសម្ដងទៀតជាមួយលោក ព្រាប សុវត្តិ និង ក្រុមតន្ត្រី រ៉េតធី ដូណា នៅឯប្រទេសអូស្ត្រាលី ក្នុងគោលបំណងជួយសង្គម។
ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧ ។ មានកម្ពស់១,៦៣ ម៉ែត្រ,ទម្ងន់៥២គីឡូក្រាម,ពណ៌ដែលនាងចូលចិត្ត គឺពណ៌ស្វាយ៕
ប្រភពឯកសារអំពីប្រវត្តិ « កញ្ញា ឱក សុគន្ធកញ្ញា »
- កញ្ញា ឱក សុគន្ធកញ្ញា ៖ “ពីមួយបទទៅបទ សុទ្ធតែជាបទពិសោធន៍ថ្មី” http://www.khmer.rfi.fr/ITW-Aok-Sokun...
- ស្នាមស្នេហ៏សមុទ្ររាម ឱក សុគន្ធកញ្ញា Snam Sneh Samot Ream U2 Video Vol https://www.youtube.com/watch?v=THryg...
- ចង់ដឹងប្រវត្តិពិតរបស់ ឱក សុគន្ធកញ្ញា ទេ? http://www.khmersocial.com/news/5099
No comments:
Post a Comment