ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ
សហភាពអឺរ៉ុប
នៅក្រោយសង្គ្រាមលោកលើកទីពីរ ទ្វីបអឺរ៉ុបទាំងមូលខូចខាតខ្ទេចខ្ទី សហភាពសូវៀត គិតតែពីវាតទី ពង្រីកទឹកដី និងបង្កើនឥទ្ធិពល ជាហេតុធ្វើឲ្យអឺរ៉ុបខាងលិចអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យភិតភ័យ។ គឺ នៅក្នុងបរិបទបែបនេះហើយ ដែលបណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យ ផ្តើមមានគំនិតចង់រួបរួមគ្នា ដើម្បីការពារខ្លួន ដើម្បីកសាងអឺរ៉ុបខាងលិចឡើងវិញ និងជាពិសេសដើម្បីបង្កើតសន្តិភាព ចៀសវាងកុំឲ្យសង្គ្រាម ដូចសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ កើតឡើងទៀត។ បានន័យថា កាលនោះ នៅសម័យឆ្នាំ១៩៤៥ មូលហេតុសំខាន់ៗដែលជម្រុញឲ្យបណ្តាប្រទេសអឺរ៉ុបខាងលិច ចង់ប្រមូលផ្តុំគ្នាជ្រកក្រោមដំបូលតែមួយ គឺសុទ្ធសឹងជាមូលហេតុនយោបាយ។
ប៉ុន្តែ នៅទីបំផុត នៅឆ្នាំ១៩៤៨ នាពេលដែលបណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យចំនួន១៩ រួមប្រជុំគ្នា នៅទីក្រុងLa Hayeប្រទេសHollande ដើម្បីជជែកគ្នាអំពីការផ្តួចផ្តើមបង្កើតអង្គការតំបន់រួមមួយ ស្រាប់តែបដិវាទកម្មកើតឡើង។ គឺការប្រឈមមុខដាក់គ្នារវាងចក្ខុនិមិត្តពីរ។
នៅម្ខាង ប្រទេសអឺរ៉ុបមួយក្រុម ដឹកមុខដោយប្រទេសអង់គ្លេស ចង់បានត្រឹមតែសហប្រតិបត្តិការរវាងគ្នា និងចង់បានតែអង្គការអឺរ៉ុបមួយដែលមិនធ្វើឲ្យបាត់បង់សោះ ឡើយអធិបតេយ្យនៃប្រទេសសមាជិកនីមួយៗ។ នៅម្ខាងទៀត មានប្រទេសអឺរ៉ុបមួយចំនួនផ្សេង ដឹកនាំដោយប្រទេសបារាំង និងប្រទេសBelgique ដែលចង់ឲ្យអភិក្រមនៃការបង្រួបបង្រួមអឺរ៉ុបនេះ បោះជំហានទៅរកសហព័ន្ធន៍មួយ តាមគំរូនៃសហរដ្ឋអាមេរិក ដូចអ្វីដែលអ្នកនិពន្ធបារាំងសម័យសតវត្សរ៍ទី១៩ Victor Hugoដាក់នាមឲ្យថា Les Etats-Unis d’Europe ឬសហរដ្ឋអឺរ៉ុប។
ចក្ខុនិមិត្តទាំងពីរខុសគ្នានេះ មួយជាចក្ខុនិមិត្តអឺរ៉ុបសមាគមប្រជាជាតិ(Europe des Nations) និងមួយទៀតជាចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ (Europe fédérale) បន្តប្រឆាំងគ្នាមកទល់សព្វថ្ងៃ ជាង៦០បា្លយឆ្នាំក្រោយមក។
នៅឆ្នាំ១៩៥០ លោក Robert Schuman រដ្ឋមន្រ្តីការបរទេសបារាំងសម័យនោះ មានគំនិតល្អមួយ នោះគឺឈប់និយាយពីអឺរ៉ុបនយោបាយ តែនិយាយពីអឺរ៉ុបសេដ្ឋកិច្ចវិញម្តង។ លោកស្នើឲ្យដាក់ចូលជាសមូហភាពអឺរ៉ុប ធ្យូងថ្មនិងដែកថែប។ ពីព្រោះ ធ្យូងថ្ម ជាថាមពលចាំបាច់ សម្រាប់ឧស្សាហកម្ម និងការកសាងអឺរ៉ុបឡើងវិញ រីឯដែកថែបវិញ ជាលោហធាតុ យុទ្ធសាស្រ្ត សម្រាប់ផលិតអាវុធ។ នៅក្នុងស្មារតីរបស់លោកSchuman ការដាក់ធ្យូងថ្ម និង ដែកថែប នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអឺរ៉ុបតែមួយរួមគ្នា មានគោលដៅនយោបាយ និងសន្តិភាព ពីព្រោះ ធ្វើបែបនេះ វត្ថុធាតុទាំងពីរមុខនេះ នឹងមិនអាចត្រូវគេយកទៅផលិត អាវុធអ្វីផ្តេសផ្តាស ដើម្បីធ្វើសង្គ្រាមបានទៀតឡើយ។ អ៊ីចឹងហើយ បានជានៅឆ្នាំ១៩៥១ បណ្តាប្រទេសអឺរ៉ុបចំនួន៦ គឺបារាំង អាល្លឺម៉ង់ខាងលិច Belgique, Luxembourg, Hollande និង Italie សុខចិត្តបង្កើតសហគមន៍ធ្យូងថ្មនិងដែកថែបអឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅកាត់ថាCECA។
តាមរយៈសហគមន៍CECA នេះ អឺរ៉ុបរួមចាប់បដិសន្ធិកើតចេញជារូបរាងឡើង នៅតូចកូនង៉ែតមែនពិត តែនឹងរីកធំធាត់ម្តងបន្តិចៗ ចាប់ពីដើមទសវត្សរ៍ទី៥០ទៅ។
នៅក្នុងសម័យទសវត្សរ៍ទី៥០ ទ្វីបអឺរ៉ុបជាទីកន្លែងដែលសង្គ្រាមត្រជាក់រវាង Blocខាងកើតកុម្មុយនីស្ត និងBlocខាងលិចសេរី បង្កឲ្យមានភាពតានតឹងខ្លាំងជាងគេ។
នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសបារាំងមានគំនិតស្នើឲ្យបង្កើត កងទ័ពអឺរ៉ុបរួមមួយ រវាងបណ្តាប្រទេសសមាជិកទាំង៦។ គំនិតនេះលិចចេញជារូបរាងឡើង តាមរយៈ សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៥២ តែរលត់សាបសូន្យទៅវិញ នៅឆ្នាំ១៩៥៤។ ពីព្រោះ កាលនោះ រដ្ឋសភាបារាំងដែលខ្លាចប្រទេសបារាំងបាត់បង់អធិបតេយ្យរបស់ខ្លួន មិនព្រម ឲ្យសច្ចាប័នទៅលើសន្ធិសញ្ញានេះទេ ខុសផ្ទុយពីរដ្ឋសភាBelgique អាល្លឺម៉ង់ខាងលិច Hollande Luxembourg និងItalie។
សព្វថ្ងៃនេះ ៦០ប្លាយឆ្នាំក្រោយមក ក្រុមប្រវត្តិវិទូ នៅតែបន្តអះអាងថា បើសិនជារដ្ឋសភា បារាំង មិនច្រានចោលសន្ធិសញ្ញាបង្កើតកងទ័ពអឺរ៉ុបរួមនៅឆ្នាំ១៩៥៤នោះទេ ប្រហែលជាមានសហរដ្ឋអឺរ៉ុបមួយរួចស្រេចបាត់ទៅហើយ នៅថ្ងៃនេះ។ នៅត្រង់នេះ គេគួរបើកវង់ក្រចកពិនិត្យមើលឥរិយាបថរបស់ប្រទេសបារាំងបន្តិចសិន។ ពីព្រោះ នៅក្នុងអភិក្រមនៃការកសាងអឺរ៉ុប ម្តងជាពីរដង បារាំងអស់ពីក្លាហានក្លាយជាកំសាក អស់ពីជម្រុញឲ្យទៅមុខ ក្លាយជាអ្នកយកជើងរាទឹក។ ជាក់ស្តែងជាងគេ គឺនៅឆ្នាំ២០០៥ ជាថ្មីម្តងទៀត ប្រទេសបារាំងច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប ដែលខ្លួនជាអ្នកផ្តួចផ្តើមជម្រុញឲ្យតុបតែងឡើង។
យ៉ាងណាក៏ដោយ នៅក្នុងទសវត្សរ៍ទី៥០ ប្រទេសសមាជិកទាំង៦នៃសហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប បន្តជម្រុញឲ្យទៅមុខកាន់តែលឿន គំនិតដែលថាត្រូវតែដើរ ទៅឲ្យដល់ គោលដៅអឺរ៉ុបនយោបាយ។ នៅក្នុងន័យនេះ នៅឆ្នាំ១៩៥៧ បណ្តាប្រទេសអឺរ៉ុបទាំង៦ មូលមតិគ្នា បង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប La Communauté Economique Européenne ហៅកាត់ថា CEE តាមរយៈសន្ធិសញ្ញាទីក្រុងRome។ គោលដៅនៃសន្ធិសញ្ញានេះ គឺបង្កើតឲ្យមានទីផ្សាររួមមួយ និងអនុញ្ញាតឲ្យមានដោយសេរី ចរាចរណ៍មនុស្ស ចរាចរណ៍ផលិតផល និងចរាចរណ៍មូលធន នៅក្នុងព្រំដែននៃបណ្តាប្រទេសសមាជិកទាំង៦ របស់សហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE។ ដោយសារតែសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ការផ្តោះប្តូរពាណិជ្ជកម្មរវាងបណ្តាប្រទេសសមាជិកទាំង៦ កើនឡើងខ្លាំង កើនមួយជាប្រាំ ក្នុងចន្លោះឆ្នាំ១៩៥៧ និងឆ្នាំ១៩៧០។ រីឯផលិតផលដែលសហគមន៍លក់ចេញទៅក្រៅវិញក៏កើនឡើងបានមួយជាបី។ និយាយរួម សហគមន៍សេដ្ឋកិច្ចអឺរ៉ុប គឺជាជ័យជំនះសេដ្ឋកិច្ចមួយប្រកែកមិនបាន៕
"EU"
For other uses, see EU (disambiguation)The European Union (EU) is a politico-economic union of 28 member states that are primarily located in Europe.[12][13] The EU operates through a system of supranational independent institutions andintergovernmental negotiated decisions by the member states.[14][15] Institutions of the EU include the European Commission, the Council of the European Union, the European Council, the Court of Justice of the European Union, the European Central Bank, the Court of Auditors, and the European Parliament. The European Parliament is elected every five years by EU citizens.
The EU traces its origins from the European Coal and Steel Community (ECSC) and the European Economic Community (EEC), formed by the Inner Six countries in 1951 and 1958, respectively. In the intervening years, the community and its successors have grown in size by the accession of new member states and in power by the addition of policy areas to its remit. The Maastricht Treaty established the European Union under its current name in 1993 and introduced the European Citizenship.[16] The latest major amendment to the constitutional basis of the EU, the Treaty of Lisbon, came into force in 2009.
The EU has developed a single market through a standardised system of laws that apply in all member states. Within the Schengen Area, passport controls have been abolished.[17] EU policies aim to ensure the free movement of people, goods, services, and capital,[18] enact legislation in justice and home affairs, and maintain common policies on trade,[19] agriculture,[20] fisheries, and regional development.[21]
The monetary union was established in 1999 and came into full force in 2002. It is currently composed of 18 member states that use the euro as their legal tender. Through the Common Foreign and Security Policy, the EU has developed a role in external relations and defence. The union maintains permanent diplomatic missions throughout the world and represents itself at the United Nations, the WTO, the G8, and the G-20.
With a combined population of over 500 million inhabitants,[22] or 7.3% of the world population,[23] the EU in 2012 generated a nominal gross domestic product (GDP) of 16.584 trillion US dollars, constituting approximately 23% of global nominal GDP and 20% when measured in terms of purchasing power parity, which is the largest economy by nominal GDP and the second largest economy by GDP (PPP) in the world.[24]In 2012, the EU was awarded the Nobel Peace Prize.[25]
*****
From Wikipedia, the free encyclopedia(Redirected from EU)
First of all, I would love to express my sincere thanks to RFI and Jean-François TAIN especially who have been doing a fair and trust-able broadcasting for Khmer people.
Despite EU has updated some more information but the background to create its shape did not change. Therefore, I believe this video will help any researcher and all Khmer to get to know about EU.
As known, EU has 5 levels to be integrated. 1. Free trade area 2. Customs union 3. Common Market 4. Economic union 5. Political Union.
Reference:
1. http://www.khmer.rfi.fr/europe/histor...
2. http://www.khmer.rfi.fr/europe/histor...
3. http://www.khmer.rfi.fr/europe/histor...
4. http://www.khmer.rfi.fr/europe/histor...
5. http://www.khmer.rfi.fr/europe/histor...
6. http://www.khmer.rfi.fr/europe/eu-mem...
7. http://www.khmer.rfi.fr/europe/streng...
8. http://www.khmer.rfi.fr/europe/relati...
9. http://eeas.europa.eu/delegations/cam...
10. European Union Documentary http://www.youtube.com/watch?v=ZkGWx2...
11. Who is Herman van Rompuy? http://www.youtube.com/watch?v=lqovTG...
12. Global Business Today, Regional Economic Integration by Charles W.L. Hill (7th edition)
13. http://europa.eu/index_en.htm
14. http://en.wikipedia.org/wiki/European...
15. http://km.wikipedia.org/wiki/%E1%9E%9...
Despite EU has updated some more information but the background to create its shape did not change. Therefore, I believe this video will help any researcher and all Khmer to get to know about EU.
As known, EU has 5 levels to be integrated. 1. Free trade area 2. Customs union 3. Common Market 4. Economic union 5. Political Union.
Reference:
1. http://www.khmer.rfi.fr/europe/histor...
2. http://www.khmer.rfi.fr/europe/histor...
3. http://www.khmer.rfi.fr/europe/histor...
4. http://www.khmer.rfi.fr/europe/histor...
5. http://www.khmer.rfi.fr/europe/histor...
6. http://www.khmer.rfi.fr/europe/eu-mem...
7. http://www.khmer.rfi.fr/europe/streng...
8. http://www.khmer.rfi.fr/europe/relati...
9. http://eeas.europa.eu/delegations/cam...
10. European Union Documentary http://www.youtube.com/watch?v=ZkGWx2...
11. Who is Herman van Rompuy? http://www.youtube.com/watch?v=lqovTG...
12. Global Business Today, Regional Economic Integration by Charles W.L. Hill (7th edition)
13. http://europa.eu/index_en.htm
14. http://en.wikipedia.org/wiki/European...
15. http://km.wikipedia.org/wiki/%E1%9E%9...
No comments:
Post a Comment