សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប ល្បីល្បាញក្នុងអំឡុងសហស្សវត្សទី១៩៥០ ដល់១៩៦០ ដោយព្រះអង្គ បានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរជាដើម។
វចនានុក្រមនោះបានបន្សល់ទុកឲ្យកូនចៅខ្មែរប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា។ មកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ គឺជាខួបគម្រប់ទី ៤១ ឆ្នាំនៃការចូលទិវង្គតរបស់ព្រះអង្គ។
ឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានប្រសូតនៅថ្ងៃអង្គារ ១១ រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ១៨៨៣។
ស្រុកកំណើតរបស់ព្រះអង្គនៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានមាតាឈ្មោះ យក់ បិតាឈ្មោះ ព្រហ្ម ជួន ជាកសិករ។ ព្រះអង្គមានបងប្អូនបង្កើតចំនួនពីរនាក់ គឺរូបព្រះអង្គ និងប្អូនប្រុស គឺលោកឧកញ៉ាមន្ត្រី ជួន នុត។
សម្ដេចព្រះសង្ឃរាជកាលក្នុងវ័យកុមារ ព្រះអង្គបានសិក្សាផ្នែកអក្សរសាស្ត្រជាតិរហូតដល់ជន្មាយុ ១៨ ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ ក្នុងពុទ្ធសករាជ ២៤៤១ ត្រូវនឹងគ.ស ១៨៩៧ ។ ព្រះអង្គបួសនៅទីនោះ អស់រយៈពេល ២ ឆ្នាំ ទើបទៅរៀនសូត្រ បរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
ក្នុងព្រះជន្មាយុ ២១ វស្សា ព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុ និងគង់នៅក្នុងវត្តពោធិព្រឹក្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅក្នុងព.ស ២៤៤៨ ត្រូវនឹងគ.ស ១៩០៤។ នៅពេលនោះព្រះអង្គបានទទួលព្រះនាមបញ្ញត្តិ ជោតញ្ញាណោ។
ទាក់ទងនឹងវិស័យសិក្សា គឺព្រះអង្គបានចាប់ផ្ដើមរៀនសូត្រជាដំបូង គឺមេសូត្រ និងប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទ ពីព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈា។
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានរៀនចេះ ក្រៅពីភាសាជាតិ ព្រះអង្គក៏បានចេះដឹងនូវវេយ្យាករណ៍ភាសាបាលី សំស្ក្រឹត ដែលកាលនោះក្នុងរវាងគ.ស ១៩១០ ក្នុងចំណោមអ្នកសិក្សាភាសាបាលី ព្រះអង្គមានព្រះកិត្តិសព្ទល្បីថាជា ព្រះថេរៈមួយអង្គ មានភាពស្ទាត់ជំនាញ និងពូកែខាងភាសាបាលី។
ម្យ៉ាងទៀតព្រះអង្គបានរៀនចេះភាសាផ្សេងៗ ទៀតជាច្រើន ដែលរួមមាន ភាសាថៃ ភាសាឡាវ ភាសាបារាំង អង់គ្លេស និងវៀតណាម។
នៅពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៣ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលប្រឡងដេញប្រយោគនៅក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកតបាន ៤ ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
នៅឆ្នាំ១៩១៥ ព្រះអង្គបានប្រឡងជាប់លេខ ២ និងទទួលបានការតែងតាំងជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃនេះហៅថា ពុទ្ធិកវិទ្យាល័យ សុរាម្រឹត។
លុះមកដល់ព.ស ២៤៦៣ ដែលកាលនោះព្រះអង្គជាព្រះគ្រូសង្ឃសត្ថាបានធ្វើជាសាមណសិស្សនិមន្តទៅបំពេញវិជ្ជាភាសាសំស្ក្រឹត និងអក្សរសិលាចារឹក នៅសាលាបារាំងសែសចុងបូព៌ាប្រទេសនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានលោក ល្វី ហ្វីណូត៍(l Finot) ជនជាតិបារាំងជាចាងហ្វាងសាលានោះ។
ឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងទៀតថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបំពេញការងារជាច្រើនទៀត ដោយធ្វើជាសមាជិកនៃក្រុមជំនុំវចនានុក្រមខ្មែរ ជាសមាជិកនៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធក្នុងសៀវភៅផ្សេងៗ ដែលសាលាបាលីជាន់ខ្ពស់បានបោះពុម្ពផ្សាយ។
ក្រៅពីនេះទៀត ព្រះអង្គបានធ្វើជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរ នៅទីក្រុងភ្នំពេញ។
នៅក្នុងព.ស ២៤៧១ ត្រូវនឹងគ. ស ១៩២៧ ព្រះអង្គបានទទួលការតែងតាំងជាសមាជិកជំនុំផ្ដាច់ឆ្នាំសម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ក្រៅពីនេះទៀត ព្រះអង្គជាចាងហ្វាងរងសាលាបាលីជាន់ខ្ពស់ និងជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដក។
ម្យ៉ាងទៀតសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ធ្លាប់ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃរឿងរបស់កវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ជូនពាក្យទាំងនោះទៅក្នុងវចនានុក្រមខ្មែរ និងជាសមាជិកក្រុមជំនុំពិនិត្យសៀវភៅរបស់ក្រសួងសិក្សាធិការជាតិ។
ក្នុងឯកសារដដែលបានបញ្ជាក់ថា នៅក្នុងព.ស ២៤៧៨ គ.ស១៩៣៥ ព្រះអង្គធ្វើជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងឡាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ។ សម្ដេចព្រះសង្ឃរាជទ្រង់បានទទួលតំណែងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ។ ម្យ៉ាងទៀតព្រះអង្គបានទទួលតួនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ «ក» នៃគណៈកម្មការជាតិខាងការសិក្សា។
នៅក្នុងឆ្នាំ ១៩៦១ ទ្រង់បានធ្វើជាប្រធាននៃការសម្ភាសន៍អក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិនៅរៀងរាល់ថ្ងៃសុក្រ។ ព្រះអង្គក៏ជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយផ្នែកប្រវត្តិសាស្ត្រខ្មែរ និងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ទាក់ទងនឹងការបំពេញការងារនៅក្រៅប្រទេស សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ដឹកនាំគណៈប្រតិភូទៅទស្សនានៅវត្តខ្មែរកម្ពុជាក្រោម និងទៅកាន់ប្រទេស ឡាវ ដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យនៅទីនោះ។
នៅឆ្នាំ១៩៤៣ ព្រះអង្គបានទទួលតួនាទីជាសមាជិកឆ្លើយឆ្លងសាលាបារាំង នៅចុងបូព៌ាប្រទេស។ សម្ដេចក៏បានដឹកនាំប្រតិភូទៅកាន់ប្រទេសស្រីលង្កា ភូមា ដើម្បីធ្វើឆដ្ឋសង្គាយនានៅទីនោះ។ នៅមានបេសកកម្មក្រៅប្រទេសជាច្រើនទៀត ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបំពេញការងារ។
លុះមកដល់ព.ស ២៥០៧ គ.ស ១៩៦៣ ព្រះអង្គបានទទួលព្រះឋានៈជាសម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ពីសម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា។
បន្ទាប់មកនៅឆ្នាំ១៩៦៧ ព្រះអង្គបានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈ ពីសម្ដេចព្រះប្រមុខរដ្ឋ ក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានកសាងគម្ពីរដីកាជាច្រើនទាំងគម្ពីរស្លឹករឹត និងគម្ពីរជាសៀវភៅ ជាពិសេស គឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីសម្រាប់ឲ្យពុទ្ធបរិស័ទបានសិក្សារៀនសូត្រ។
សៀវភៅទាំងនោះរួមមាន៖ វចនានុក្រមខ្មែរ មានពីរភាគ ហើយត្រូវបានគេបោះពុម្ពផ្សាយជាច្រើនលើករួចមកហើយរហូតមកដល់សព្វថ្ងៃ។ សៀវភៅកច្ចាយនូបត្ថម្ភកៈ ឬវេយ្យាករណ៍បាលីមានចំនួនពីរភាគ។ សៀវភៅ គិហិបដិបត្តិ សៀវភៅសាមណេរវិន័យ បាតិមោក្ខសំវារៈសង្ខេប កាព្យលោកធម៌។ល។
ក្រៅពីនេះទៀត ព្រះអង្គក៏បានតែងជាសុភមង្គលភាសាបាលីបឋ្យាវគ្គ ៧ គាថា ព្រមទាំងប្រែជាសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលព្រះមហាក្សត្រ។
ព្រះអង្គក៏បានតែងអត្ថបទផ្សេងៗ ជាច្រើនទៀត នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ ១៩២៦ ហើយនៅមានអត្ថបទធម៌ផ្សេងៗ ដែលចុះនៅក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
ប្រការសំខាន់មួយទៀត ដែលគួរឱ្យកត់សម្គាល់នោះ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបាននិពន្ធ គឺនិពន្ធនូវទំនុកច្រៀង បទ នគរាជ សម្រាប់ភ្លេងជាតិខ្មែរ ឬបទគោរពទង់ជាតិ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គក៏បានតែងនិពន្ធនូវទំនុកបទសរភញ្ញ ឬធម៌សូត្រជាបទ ជាដើម។
នូវរាល់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ទាំងផ្នែកអក្សរសាស្ត្រជាតិ និងទាំងផ្នែកធម៌ក្ដី ដូចបានបញ្ជាក់មកនេះ រហូតមកដល់បច្ចុប្បន្ន ស្នាព្រះហស្តទាំងនោះនៅតែបានដក់ជាប់ព្រមទាំងមានការកោតសរសើរយ៉ាងក្រៃលែង ពីសំណាក់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋកូនចៅខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។ ដោយហេតុ គេឃើញថាស្នាព្រះហស្តអស់ទាំងនោះ គឺមានសារៈសំខាន់ និងមានប្រយោជន៍ក្នុងការជួយដល់ការសិក្សារបស់គេទាំងផ្លូវលោក និងផ្លូវធម៌។
នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហានេះ លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យផ្នែកអារ្យធម៌ខ្មែរនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ មានប្រសាសន៍ថា ស្នាដៃដ៏សំខាន់ៗ ជាច្រើនរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងនោះមានវចនានុក្រមខ្មែរជាដើម គឺបានជួយឲ្យកូនចៅខ្មែរ សិក្សាស្វែងយល់អំពីការប្រើអក្ខរាវិរុទ្ធបានត្រឹមត្រូវ។
លោក ព្រាប ចាន់ម៉ារ៉ា៖ «កាលពីមុនហ្នឹងការសរសេរអក្សរខ្មែរ អក្ខរាវិរុទ្ធអីផ្សេង វាមានលក្ខណៈមួយផ្សេងទៀត ដែលជួនទៅ វាដូចសព្វថ្ងៃ ជួនទៅវាខុសសព្វថ្ងៃ។ ប៉ុន្តែ ក្រោយពីឆ្នាំ ១៩១៥
មក វចនានុក្រមខ្មែរកើតមក មានអ្នកខ្លះគេស្គាល់វចនានុក្រមទៅ គេក៏ប្រកបកិច្ចការជាមួយវចនានុក្រមទៅ សរសេរអក្ខរាវិរុទ្ធអីគេខំផ្ទៀងផ្ទាត់ជាមួយ។ រហូតមកដល់ព្រះសង្ឃរាជ ជួន ណាត លោកជួយកែ ជួយថែមថយនាយអាយ ក្នុងទសវត្ស ៦០។ ជាពិសេស ដោយហេតុដូច្នេះ ទៅមកដល់សព្វថ្ងៃនេះការបោះពុម្ពផ្សាយវចនានុក្រមនេះ គ្រាទី ៥ ហើយ មកដល់ចុងទសវត្ស ៦០ ហ្នឹង»។
មានប្រសាសន៍ស្រដៀងគ្នានេះដែរ លោក សូ វណ្ណា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអប់រំ បានឲ្យដឹងថា តាមរយៈស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដែលរួមមានវចនានុក្រមខ្មែរជាដើមនោះ គេអាចចាត់ទុកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គពិតជាអ្នកប្រាជ្ញខ្មែរមួយរូប នៅក្នុងវិស័យអក្សរសាស្ត្រជាតិ។
លោក សូ វណ្ណា៖ «សម្តេចសង្ឃ ជួន ណាត គឺលោកបានបង្កើតនៅពាក្យពេចន៍ផ្សេងៗ សម្រាប់ឲ្យកូនខ្មែរយើងប្រើប្រាស់ ហើយនឹងលោកមានកម្មវិធីជាច្រើន និងពាក្យពេចន៍របស់ខ្មែរយើងហ្នឹង នៅក្រៅប្រទេសផងដែរ ដែលធ្វើឲ្យសកលលោកហ្នឹង គេបានស្គាល់អំពីប្រទេសខ្មែរ តាមរយៈព្រះសង្ឃ ជួន ណាត នេះ»។
ឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានបំពេញការងារជួយជាតិ និងសាសនារហូតដល់ព្រះអង្គសោយទិវង្គត គឺនៅថ្ងៃ១៤ កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៥ កញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សានៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ការចូលព្រះទិវង្គតរបស់ព្រះអង្គរហូតមកដល់ពេលនេះ បានគម្រប់ទី ៤១ ឆ្នាំហើយ។ មកដល់សម័យបច្ចុប្បន្ន គេឃើញមានការសាងព្រះរូបសំណាករបស់ព្រះអង្គមួយ នៅភ្នំពេញ ដើម្បីជាការឧទ្ទិសដល់ព្រះវីរភាពដ៏ថ្លៃថ្លារបស់ព្រះអង្គ និងឲ្យកូនចៅខ្មែរក្នុងជំនាន់នេះ ព្រមទាំងជំនាន់ក្រោយៗ បានដឹងស្គាល់អំពីអ្នកប្រាជ្ញខ្មែរមួយព្រះអង្គនេះ៕
Som Dech Nath was the head of a reformist movement in the Khmer Buddhist Sangha which developed a rationalist-scholastic model of Buddhism, rooted in linguistic studies of the Pali Canon. This new movement, known as Dhammayuttika Nikaya, influenced young Khmer monks in the early 20th century. The new movment also cultivated Khmer-language identity and culture, giving rise to the notion of Cambodian nationalism.
Nath pushed for a series of innovations in the Khmer Sangha beginning in the early twentieth century: the use of print for sacred texts (rather than traditional methods of hand-inscribing palm-leaf manuscripts); a higher degree of expertise in Pali and Sanskrit studies among monks; a vision of orthodoxy based on teaching of Vinaya texts for both monks and lay-people; and modernization of teaching methods for Buddhist studies.
He also oversaw the translation of the entire Buddhist Pali canon into Khmer language; and the creation of the Khmer language dictionary.
The French set up its protectorate over Cambodia and intended to replace the Khmer language with its own through the so-called "pseudo-French intellectuals." This intention rallied many Cambodian scholars to the course of conserving the Khmer language; one such scholar was Nath. A son of farmers who later became a monk, Nath dedicated his life to upholding Buddhism and the conservation of Khmer language in the country that was highly influenced by French colonialism. He had an extensive knowledge of the Khmer language. He was probably the most famous and most knowledgeable monk Cambodia had ever had. A master in Buddha’s teaching, he was very well known around the Buddhism circle as well as very adept at languages. Throughout his life he encouraged the use of "Khmerization" in both public education and religions. What Nath meant by "Khmerization" was he wanted to derive new Khmer words from its ancestral roots, the Pali and Sanskrit languages. For example, when the train arrived first in Cambodia, there was no Khmer word for the train. Nath thus derived the word for train from Sanskrit and Pali word of Ayomoyo which means something that is made of metal. Together with the word Yana which means vehicle, came the Khmer word for train which we know today as Ayaksmeyana, pronounced Ayak-smey-yean.
However, Nath’s Khmerization was not overall accepted by all Khmers. Scholars such as Keng Vannsak who were pro-French did not find the kind of Khmer words derived from Pali and Sanskrit to be convenient. They revolutionized another kind of derivation which they want to adopt normalized French word into Khmer vocabulary. The only major change was to use Khmer alphabet to write the word rather than using the Roman alphabets used by the French. But despite opposition, Nath’s Khmerization succeeded. He was a member of the original committee granted royal order to compile a Khmer dictionary in 1915 and was credited as the founder of the dictionary as he pushed for and finally succeeded in printing the first edition of the current Khmer dictionary in 1938. In 1967, he was elevated to the rank of doctor.
Nath’s other contribution to Cambodia include the current national anthem, Nokor Reach. Nokor Reach was written to correspond to the motto of the nation, "Nation, Religion, King" as well as demonstrate the grandeur and the mighty past of the Khmer nation.
Post a Comment