Tuesday, October 7, 2014

ប្រវត្តិ ឱកសុគន្ធកញ្ញា Ouk Sokunkanha's Biography

ឱក សុគន្ធកញ្ញា កើតនៅខណ្ឌចំការមន រាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន៣នាក់ នាងជាកូនច្បងនៅក្នុងគ្រួសារ។ បន្ទាប់ពីប្រឡងជាប់ថា្នក់មធ្យមសិក្សាទុតិយ­ភូមិ (បាក់ឌុប) នាងបានចាប់យកជំនាញសិល្បៈ នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ឪពុករបស់នាងឈ្មោះ ឱក បូនី ជាតន្ត្រីករ និងម្ដាយឈ្មោះ អ៊ីន សុគន្ធ ជាគ្រូបង្រៀន និងអ្នកបង្ហាត់រាំ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឱក សុគន្ធកញ្ញា មាននិស្ស័យខាងសិល្បៈ តាំងពីអាយុ១០ឆ្នាំ។

តារាចម្រៀងមុខប្រជាប្រិយរូបនេះ បានចាកចេញពីផលិតកម្ម U2 ទៅច្រៀងឲ្យផលិតកម្មសាន់ដេ ក្នុងអំឡុងឆ្នាំ២០០៧ ដោយសារតែផលិតកម្ម U2 ជួបនូវវិបត្តិក្ស័យធន។ បន្ទាប់មកក៏បានចូលទៅជ្រកក្រោមដំបូលរបស់ផលិ­តកម្ម រ៉ក់ វិញ ហើយបានធ្វើឲ្យមានភាពល្បីឈ្មោះម្ដងទៀត ជាមួយនឹងបទចម្រៀងដែលមានចំនងជើងថា “មោទនភាពជាតិខ្មែរ” និង “បេះដូងរងគ្រោះ” ។

នៅចុងឆ្នាំ២០០៧ ឱក សុគន្ធកញ្ញា ក៏បានសម្រេចចិត្តចុះកុងត្រា ជាមួយផលិតកម្មរស្មីហង្សមាសរយៈពេល៥ឆ្នាំ ដើម្បីក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម­្មនេះ។ ស្ថិតក្រោមទ្រនំថ្មីដែលមានគ្រឹះរឹងមាំ នាងបានច្រៀងនូវបទចំរៀងជាច្រើនបទ ហើយបានអភិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងនាំ មុខគេមួយដួង។ នៅខែ កក្កដា ឆ្នាំ ២០១០ នាងបានមានឱកាសចេញទៅសំដែងក្រៅប្រទេសម្ដងទៀត­ជាមួយលោក ព្រាប សុវត្តិ និង ក្រុមតន្ត្រី រ៉េតធី ដូណា នៅឯប្រទេសអូស្ត្រាលី ក្នុងគោលបំណងជួយសង្គម។

ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧ ។ មានកម្ពស់១,៦៣ ម៉ែត្រ,ទម្ងន់៥២គីឡូក្រាម,ពណ៌ដែលនាងចូលចិត­្ត គឺពណ៌ស្វាយ៕


ប្រភពឯកសារអំពីប្រវត្តិ « កញ្ញា ឱក សុគន្ធកញ្ញា »




Post a Comment

Supreme Patriarch

Famous Singer

Famous People

 
Copyright © 2014 EZE MEDIA