Tuesday, October 7, 2014

ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប, EU History in Khmer

ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ

សហភាពអឺរ៉ុប

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាព​សូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុ​បខាង​លិច​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ភិត​ភ័យ។ គឺ ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ផ្តើម​មាន​គំនិត​ចង់​រួបរួម​គ្នា ដើម្បី​ការពារ​ខ្លួន ដើម្បី​កសាង​អឺរ៉ុប​ខាង​លិច​ឡើង​វិញ និង​ជា​ពិសេស​ដើម្បី​បង្កើត​សន្តិភាព ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្គ្រាម​លោក​លើក​ទីពីរ កើត​ឡើង​ទៀត។ បាន​ន័យ​ថា កាល​នោះ នៅ​សម័យ​ឆ្នាំ​១៩៤៥ មូល​ហេតុ​សំខាន់ៗ​ដែល​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច ចង់​ប្រមូល​ផ្តុំគ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ គឺ​សុទ្ធសឹង​ជា​មូលហេតុ​នយោបាយ។
ប៉ុន្តែ នៅ​ទីបំផុត នៅ​ឆ្នាំ​១៩៤៨ នា​ពេល​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ចំនួន​១៩ រួម​ប្រជុំ​គ្នា នៅ​ទីក្រុង​La Haye​ប្រទេស​Hollande ដើម្បី​ជជែក​គ្នា​អំពី​ការផ្តួចផ្តើម​បង្កើត​អង្គការ​តំបន់​រួម​មួយ ស្រាប់​តែ​បដិវាទកម្ម​កើត​ឡើង។ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចក្ខុនិមិត្ត​ពីរ។
នៅ​ម្ខាង ប្រទេស​អឺរ៉ុប​មួយ​ក្រុម​ ដឹក​មុខ​ដោយ​ប្រទេស​អង់គ្លេស ចង់​បាន​ត្រឹម​តែ​សហប្រតិបត្តិការ​រវាង​គ្នា និង​ចង់​បាន​តែ​អង្គការ​អឺរ៉ុប​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​សោះ ឡើយ​អធិបតេយ្យ​នៃ​ប្រទេស​សមាជិក​នីមួយៗ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផ្សេង ដឹកនាំ​ដោយ​ប្រទេស​បារាំង និង​ប្រទេស​Belgique ដែល​ចង់​ឲ្យ​អភិក្រម​នៃ​ការ​បង្រួបបង្រួម​អឺរ៉ុប​នេះ បោះ​ជំហាន​ទៅ​រក​សហព័ន្ធន៍​មួយ តាម​គំរូ​នៃ​សហរដ្ឋ​អាមេរិក ដូច​អ្វី​ដែល​អ្នក​និពន្ធ​បារាំង​សម័យ​សតវត្សរ៍​ទី​១៩ Victor Hugo​ដាក់​នាម​ឲ្យ​ថា Les Etats-Unis d’Europe ឬ​សហរដ្ឋ​អឺរ៉ុប។
ចក្ខុនិមិត្ត​ទាំងពីរ​ខុស​គ្នា​នេះ មួយ​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) និង​មួយ​ទៀត​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) បន្ត​ប្រឆាំង​គ្នា​មក​ទល់​សព្វ​ថ្ងៃ ជាង​៦០​បា្លយ​ឆ្នាំ​ក្រោយ​មក។
នៅ​ឆ្នាំ​១៩៥០ លោក​ Robert Schuman រដ្ឋមន្រ្តី​ការបរទេស​បារាំង​សម័យ​នោះ មាន​គំនិត​ល្អ​មួយ នោះ​គឺ​ឈប់​និយាយ​ពី​អឺរ៉ុប​នយោបាយ តែ​និយាយ​ពី​អឺរ៉ុប​សេដ្ឋកិច្ច​វិញ​ម្តង។ លោក​ស្នើ​ឲ្យ​ដាក់​ចូល​ជា​សមូហភាព​អឺរ៉ុប ធ្យូងថ្ម​និង​ដែកថែប។ ពីព្រោះ ធ្យូងថ្ម ជា​ថាមពល​ចាំបាច់ ​សម្រាប់​ឧស្សាហកម្ម និង​ការ​កសាង​អឺរ៉ុប​ឡើង​វិញ រីឯ​ដែកថែប​វិញ ជា​លោហធាតុ យុទ្ធសាស្រ្ត សម្រាប់​ផលិត​អាវុធ។ នៅក្នុង​ស្មារតី​របស់​លោក​Schuman ការ​ដាក់​ធ្យូងថ្ម​ និង ដែកថែប ​នៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អឺរ៉ុប​តែ​មួយ​រួមគ្នា មាន​គោលដៅ​នយោបាយ​ និង​សន្តិភាព ពីព្រោះ ធ្វើ​បែប​នេះ វត្ថុធាតុ​ទាំងពីរ​មុខ​នេះ នឹង​មិន​អាច​ត្រូវ​គេ​យក​ទៅ​ផលិត អាវុធ​អ្វី​ផ្តេសផ្តាស ដើម្បី​ធ្វើ​សង្គ្រាម​បាន​ទៀត​ឡើយ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​១៩៥១ បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​៦ ​គឺ​បារាំង អាល្លឺម៉ង់​ខាង​លិច Belgique, Luxembourg, Hollande និង Italie សុខ​ចិត្ត​បង្កើត​សហគមន៍​ធ្យូងថ្ម​និង​ដែកថែប​អឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅ​កាត់​ថា​CECA។
តាមរយៈសហគមន៍​CECA នេះ អឺរ៉ុប​រួម​ចាប់​បដិសន្ធិ​កើត​ចេញ​ជា​រូបរាង​ឡើង នៅ​តូច​កូន​ង៉ែត​មែនពិត តែ​នឹង​រីក​ធំធាត់​ម្តង​បន្តិចៗ ចាប់​ពីដើម​ទសវត្សរ៍​ទី​៥០​ទៅ។
នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​៥០ ទ្វីប​អឺរ៉ុប​ជា​ទី​កន្លែង​ដែល​សង្គ្រាម​ត្រជាក់​រវាង Bloc​ខាង​កើត​កុម្មុយនីស្ត និង​Bloc​ខាង​លិច​សេរី បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ។
នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រទេស​បារាំង​មាន​គំនិត​ស្នើ​ឲ្យ​បង្កើត កងទ័ព​អឺរ៉ុប​រួម​មួយ រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦។ គំនិត​នេះ​លិចចេញ​ជា​រូបរាង​ឡើង តាម​រយៈ សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៥២ តែ​រលត់​សាបសូន្យ​ទៅ​វិញ នៅ​ឆ្នាំ​១៩៥៤។ ពីព្រោះ កាលនោះ រដ្ឋសភា​បារាំង​ដែល​ខ្លាច​ប្រទេស​បារាំង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន មិន​ព្រម ឲ្យ​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​នេះ​ទេ ខុស​ផ្ទុយ​ពី​រដ្ឋសភា​Belgique អាល្លឺម៉ង់​ខាង​លិច Hollande Luxembourg និងItalie។
សព្វថ្ងៃនេះ ៦០​ប្លាយ​ឆ្នាំ​ក្រោយ​មក ក្រុម​ប្រវត្តិវិទូ នៅ​តែ​បន្ត​អះអាង​ថា បើ​សិន​ជា​រដ្ឋសភា បារាំង មិន​ច្រាន​ចោល​សន្ធិសញ្ញា​បង្កើត​កងទ័ព​អឺរ៉ុប​រួម​នៅ​ឆ្នាំ​១៩៥៤​នោះ​ទេ ប្រហែល​ជា​មាន​សហរដ្ឋ​អឺរ៉ុប​មួយ​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​ថ្ងៃ​នេះ។ នៅ​ត្រង់​នេះ គេ​គួរ​បើក​វង់​ក្រចក​ពិនិត្យ​មើល​ឥរិយាបថ​របស់​ប្រទេស​បារាំង​បន្តិច​សិន។ ពីព្រោះ នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​អឺរ៉ុប ម្តង​ជា​ពីរ​ដង បារាំង​អស់​ពី​ក្លាហាន​ក្លាយ​ជា​កំសាក អស់​ពី​ជម្រុញ​ឲ្យ​ទៅ​មុខ ក្លាយ​ជា​អ្នក​យក​ជើង​រា​ទឹក។ ជាក់ស្តែង​ជាង​គេ គឺ​នៅ​ឆ្នាំ​២០០៥ ជា​ថ្មី​ម្តង​ទៀត ប្រទេស​បារាំង​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ដែល​ខ្លួន​ជា​អ្នក​ផ្តួចផ្តើម​ជម្រុញ​ឲ្យ​តុបតែង​ឡើង។
យ៉ាង​ណាក៏​ដោយ នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ ប្រទេស​សមាជិក​ទាំង​៦​នៃ​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប បន្ត​ជម្រុញ​ឲ្យ​ទៅ​មុខ​កាន់​តែ​លឿន គំនិត​ដែល​ថា​ត្រូវ​តែ​ដើរ ទៅ​ឲ្យ​ដល់ គោលដៅ​អឺរ៉ុប​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៥៧ បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​៦ មូល​មតិ​គ្នា បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប La Communauté Economique Européenne ហៅ​កាត់​ថា CEE តាមរយៈ​សន្ធិសញ្ញា​ទី​ក្រុង​Rome។ គោលដៅ​នៃ​សន្ធិសញ្ញា​នេះ គឺ​បង្កើត​ឲ្យ​មាន​ទីផ្សារ​រួម​មួយ និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​សេរី ចរាចរណ៍​មនុស្ស ចរាចរណ៍​ផលិតផល និង​ចរាចរណ៍​មូលធន នៅ​ក្នុង​ព្រំដែន​នៃ​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប CEE។ ដោយសារ​តែ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ កើន​ឡើង​ខ្លាំង កើន​មួយ​ជា​ប្រាំ ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៧ និង​ឆ្នាំ​១៩៧០។ រី​ឯ​ផលិតផល​ដែល​សហគមន៍​លក់​ចេញ​ទៅ​ក្រៅ​វិញ​ក៏​កើន​ឡើង​បាន​មួយ​ជា​បី។ និយាយ​រួម សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​ជា​ជ័យជំនះ​សេដ្ឋកិច្ច​មួយ​ប្រកែក​មិន​បាន៕

"EU"

For other uses, see EU (disambiguation)

The European Union (EU) is a politico-economic union of 28 member states that are primarily located in Europe.[12][13] The EU operates through a system of supranational independent institutions andintergovernmental negotiated decisions by the member states.[14][15] Institutions of the EU include the European Commission, the Council of the European Union, the European Council, the Court of Justice of the European Union, the European Central Bank, the Court of Auditors, and the European Parliament. The European Parliament is elected every five years by EU citizens.

The EU traces its origins from the European Coal and Steel Community (ECSC) and the European Economic Community (EEC), formed by the Inner Six countries in 1951 and 1958, respectively. In the intervening years, the community and its successors have grown in size by the accession of new member states and in power by the addition of policy areas to its remit. The Maastricht Treaty established the European Union under its current name in 1993 and introduced the European Citizenship.[16] The latest major amendment to the constitutional basis of the EU, the Treaty of Lisbon, came into force in 2009.

The EU has developed a single market through a standardised system of laws that apply in all member states. Within the Schengen Area, passport controls have been abolished.[17] EU policies aim to ensure the free movement of people, goods, services, and capital,[18] enact legislation in justice and home affairs, and maintain common policies on trade,[19] agriculture,[20] fisheries, and regional development.[21]

The monetary union was established in 1999 and came into full force in 2002. It is currently composed of 18 member states that use the euro as their legal tender. Through the Common Foreign and Security Policy, the EU has developed a role in external relations and defence. The union maintains permanent diplomatic missions throughout the world and represents itself at the United Nations, the WTO, the G8, and the G-20.

With a combined population of over 500 million inhabitants,[22] or 7.3% of the world population,[23] the EU in 2012 generated a nominal gross domestic product (GDP) of 16.584 trillion US dollars, constituting approximately 23% of global nominal GDP and 20% when measured in terms of purchasing power parity, which is the largest economy by nominal GDP and the second largest economy by GDP (PPP) in the world.[24]In 2012, the EU was awarded the Nobel Peace Prize.[25]

*****
From Wikipedia, the free encyclopedia
(Redirected from EU)
First of all, I would love to express my sincere thanks to RFI and Jean-François TAIN especially who have been doing a fair and trust-able broadcasting for Khmer people.

Despite EU has updated some more information but the background to create its shape did not change. Therefore, I believe this video will help any researcher and all Khmer to get to know about EU. 

As known, EU has 5 levels to be integrated. 1. Free trade area 2. Customs union 3. Common Market 4. Economic union 5. Political Union. 

Reference:
1. http://www.khmer.rfi.fr/europe/histor...
2. http://www.khmer.rfi.fr/europe/histor...
3. http://www.khmer.rfi.fr/europe/histor...
4. http://www.khmer.rfi.fr/europe/histor...
5. http://www.khmer.rfi.fr/europe/histor...
6. http://www.khmer.rfi.fr/europe/eu-mem...
7. http://www.khmer.rfi.fr/europe/streng...
8. http://www.khmer.rfi.fr/europe/relati...
9. http://eeas.europa.eu/delegations/cam... 
10. European Union Documentary http://www.youtube.com/watch?v=ZkGWx2...
11. Who is Herman van Rompuy? http://www.youtube.com/watch?v=lqovTG...
12. Global Business Today, Regional Economic Integration by Charles W.L. Hill (7th edition)
13. http://europa.eu/index_en.htm
14. http://en.wikipedia.org/wiki/European...
15. http://km.wikipedia.org/wiki/%E1%9E%9...

Post a Comment

Supreme Patriarch

Famous Singer

Famous People

 
Copyright © 2014 EZE MEDIA