Monday, October 6, 2014

ប្រវត្តិ ស៊ីន ស៊ីសាមុត (Sin Sisamouth Biography)

លោក ស៊ីន-ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀងនិងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ​នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ លោកមានរហស្សនាមថាជា អធិរាជសំឡេងមាស។ លោក​ ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សារ -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។លោកសុីនសាមុតគឺជាវីរបុរសស្នេហាជាតិ។ចំណែកលោក កែវសារ៉ាត់វិញ

ជីវប្រវត្តិ

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ


ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជា លោក អ៊ឹម-សុងសឺមនិង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ​(សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទលលកញីឈ្មោល នៅឆ្នាំ ១៩៦៦។
កិត្តិសព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បីៗ​ដូចជាបទដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម។ លោក ម៉ា-ឡៅពី បានលា ចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវ​និពន្ធ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់ លោកគឺបទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​បាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម-សុងសឺម និងអ្នកស្រីហួយ-មាស តែងតែទៅតាម ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅ​ទស្សន កិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើមសម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ​ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈបទអាកាសយាន។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗ របស់​លោកស៊ីន-ស៊ីសាមុត ដែលចេញក្រោយ។

Post a Comment

Supreme Patriarch

Famous Singer

Famous People

 
Copyright © 2014 EZE MEDIA